អ្នកស្ម័គ្រចិត្តស្ថិតនៅក្នុងកម្មវិធីឯកអគ្គរដ្ឋទូតសុឆន្ទៈ

កម្មវិធីឯករដ្ឋទូតសុឆន្ទៈកម្មវិធីឯកអគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​​នៃ​ការ​ធ្វើ​ជំរឿន​ (CGA) គឺ​ជា​កិច្ចខិតខំប្រឹងប្រែង​​រួម​គ្នា​រវាង​​ទីក្រុង​ និង​ខោនធី Los Angeles ដើម្បី​ជ្រើសរើស​បុគ្គលិក​ បណ្តុះ​បណ្តាល​ និង​ដាក់​ពង្រាយ​​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​ធ្វើ​ការ​អប់រំ​ និង​ជំរុញ​លើកទឹក​ចិត្ត​ដល់​ពលរដ្ឋ​ដែល​មាន​ការ​ពិបាកក្នុង​ការ​រាប់ចំនួន​ នៅ​មុន​ពេល​ជំរឿន​ឆ្នាំ​ 2020។

CGAs នឹង​ចុះ​ទៅ​ក្នុងសង្កាត់​នៅ​តាម​មូលដ្ឋាន​ផ្ទាល់ ដោយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ពលរដ្ឋ​នៃ​ទីក្រុង​ Los Angeles ដើម្បី​ធ្វើ​ការ​អប់រំ​ពួកគេ​ និងពន្យល់​អំពី​​​របៀប​​ដែល​ទិន្នន័យ​ជំរឿន​នេះ​ កំណត់​អំពី​មូលនិធិសហព័ន្ធ​សម្រាប់​សាលារៀន​ សេវា​សង្គម​និង​សុខាភិបាល​ និង​ហេដា្ឋ​រចនាសម្ព័ន្ធ​។

ប្រសិន​បើ​អ្នក​មាន​ពេល​ទំនេរ​សម្រាប់​សហគមន៍​របស់​អ្នក អ្នកគប្បី​គិត​ពិចារណា​អំពី​ការ​ក្លាយ​ខ្លួនជា​ឯកអគ្គរដ្ឋទូតសុឆន្ទៈ​សម្រាប់​ការ​ធ្វើ​ជំរឿន​*។ ចំណុច​ខាង​ក្រោម​នេះ​ គឺនិយាយ​​​អំពី​អ្វី​ដែល​អាច​ធ្វើ​បាន​ក្នុង​នាម​ជា​​ CGA ដែល​ធ្វើ​​ការ​​ដើម្បី​ធានា​នូវ​ការ​រាប់ចំនួន​ដែល​ត្រឹមត្រូវ​​​និង​យុតិ្តធម៌​។

  • ជ្រើស​រើស​បុគ្គលិក​នៅបញ្ជរទីតាំង​​ធ្វើ​ជំរឿន​ (CAK) ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​​​ដល់​សមាជិក​សហគមន៍​អំពី​ការ​ធ្វើ​ជំរឿននេះ​​ ដោះ​ស្រាយ​បញ្ហា​កង្វល់​របស់​ពួកគេ​ និង​/ឬ​​ដើម្បីជួយ​ដល់​ពួកគេ​​បំពេញ​ការ​ស្ទង់មតិ​ការ​ធ្វើ​​ជំរឿន​ដោយ​ខ្លួន​ឯង​។​
  • ដឹកនាំ​ព្រឹត្តិការណ៍​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ដើម្បី​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ជំរឿន​ឆ្នាំ​2020 និង​​លើកទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ចូល​រួម​។​
  • ស្ម័គ្រ​ចិត្ត​នៅ​តាម​ព្រឹត្តិការណ៍​របស់​ទីក្រុង​ និង/ឬ​​ខោនធី​​ដើម្បីធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ធ្វើ​ជំរឿន​2020។
  • ចែករំលែក/​ផុស​ជា​ថ្មី​នូវ​ខ្លឹមសារ​និង​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ដើម្បី​លើ​កទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​​នៅ​ក្នុង​​ជំរឿន​ឆ្នាំ​2020។
  • ជ្រើស​រើស​ឯកអគ្គរដ្ឋ​ទូត​សុឆន្ទៈ​បន្ថែម​៖ យើង​ត្រូវ​ការ​ CGAs ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ចាប់​ផ្តើម​ក្នុង​រដូវ​ស្លឹកឈើជ្រុះ​នេះ​ហើយ​។​ ដាក់ពាក្យ​នៅ​ទី​នេះ​

សម្រាប់​សំណួរ​ណាមួយ សូមទាក់ទង​ Mayor.LACensus2020@lacity.org

*អ្នក​ត្រូវ​មាន​អាយុ​​ 18 ឆ្នាំ​ ដើម្បី​អាច​ចូល​រួម​នៅ​ក្នុង​សកម្មភាព​កម្មវិធី​​ CGA ភាគ​ច្រើន​បាន​។ ប៉ុន្តែ​​មាន​ការលើកលែង​ខ្លះ​​សម្រាប់​គំនិតផ្តួចផ្តើម​​ពិសេស​ណាមួយ​។