ទំព័រដើម

L.A. (Los Angeles)៖ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​​​រាប់​​បញ្ចូល​ក្នុង​ជំរឿន​ហើយ​ឬ​នៅ​?​ ជំរឿន​ឆ្នាំ​ 2020 គឺ​ខិត​ជិត​មក​ដល់​ហើយ​។​ លទ្ធផល​នៃ​ជំរឿន​នេះ​ នឹងមិន​​កំណត់​​ត្រឹម​តែ​ទៅ​លើ​​តំណាង​របស់​យើង​នៅ​ក្នុង​សភា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំ​ង​ទៅ​លើ​ការ​ចំណាយ​ប្រាក់​ប្រមាណ​ $115 ​ប៊ីលាន​ ជា​រៀង​រាល់​ឆ្នាំ​​​ទៅ​លើ​សាលារៀន​ ការ​ថែទាំ​សុខភាព​ លំនៅ​ដ្ឋាន​ ការ​ដឹកជញ្ជូន​ និង​កម្មវិធី​សំខាន់​ៗ​របស់ California ​​​នៅ​ក្នុង​សង្កាត់​របស់​យើង​។​

​​យើង​នឹង​ពុំ​ទទួល​បាន​នូវ​ចំនួនជាក់លាក់​ពិត​ប្រាកដ​ណា​មួយ​នោះ​ទេ​​នៅ​ក្នុង​ឆ្នាំ​ 2020 នេះ​ ប្រសិន​បើ​មនុស្ស​គ្រប់គ្នា​ពុំ​បាន​ចូល​រួ​ម​​ក្នុង​ការ​ធ្វើ​ជំរឿន​​។​

​គ្មាន​នរណា​ម្នាក់​អាច​មើលរំលង​ពី​សារៈសំខាន់​នៃ​បញ្ហា​នេះ​បា​ន​នោះ​ទេ​៖​ ខោនធី​ L.A. គឺ​ជា​តំបន់​ដែល​មាន​ការ​លំបាក​ជាង​គេ​បំផុត​នៅ​​ក្នុង​ប្រទេស​ក្នុង​​ការ​រាប់​ចំនួន​ប្រ​ជា​ជន​។​ ប្រ​ជា​ជនទីក្រុង​​ Los Angeles ច្រើន​ជាង​ពាក់កណ្តាល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​លំបាក​ក្នុង​កា​រ​រាប់​ចំនួន​ប្រជា​ជន​។​ ហើយ​ប្រសិន​បើ​ពលរដ្ឋ​ទីក្រុង​ Los Angeles នៅ​ក្នុង​សហគមន៍​អន្តោប្រវេសន៍​របស់​យើង​មាន​ការ​ខ្លាច​​​រអារ​ខ្លាំង​មិន​ព្រម​បើក​ទ្វារ​ និង​បំ​ពេញ​កម្រង​សំណួរ​របស់​យើង​ នោះ​ទីក្រុង​ L.A. ​អាច​បាត់​បង់​ប្រាក់​​​​មូលនិធិ​​សហព័ន្ធ​​​រាប់​ប៊ីលាន​ដុល្លារ​​​ក្នុង​រយៈ​ពេលប៉ុន្មាន​​​​ទស្សវត្ស​​ខាង​មុខ​។​

ហេតុ​នេះ​ហើយ​ ទី​ក្រុង​ ខោនធី​ និង​ថ្នាក់​ដឹក​នាំ​រដ្ឋ​និង​ក្រុម​សហគមន៍​ ដើរ​តួ​​ជា​​កម្លាំង​រួម​គ្នា​យ៉ាង​សំខាន់​ក្នុង​ការ​ក្រោក​ឈរ​ឡើង​​សម្រាប់​ពលរដ្ឋ​សហគមន៍​ដែលងាយ​រង​គ្រោះ​បំផុត​របស់​យើង​។​​

ព្រម​គ្នា​ យើង​អាច​ធានា​បាន​​នូវ​​ការ​រាប់​ចំនួន​ប្រជា​ជន​ដែល​ពេញ​លេញ​ ត្រឹមត្រូវ​ និង​ច្បាស់លាស់​នៅ​ក្នុង​ឆ្នាំ​2020។​ដោយសារ​នៅ​ក្នុង​ទីក្រុង​ Los Angeles មនុស្ស​ម្នាក់​ៗ​​​​ចាត់​ទុក​ជា​ពលរដ្ឋ​របស់​ទីក្រុង​​ ដូច​នេះ​​មនុស្ស​ម្នាក់​ៗ​​​តំណាង​ឲ្យ​​ប្រជា​ជន​មួយ​រូប​​។ ដូច​នេះ​ សូម​យើង​មួរ​ដៃអាវ​​ឡើង​ និង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រួម​គ្នា​!​